អត្ថប្រយោជន៍​ទឹកអំពៅ​ចំពោះ​សុខភាព​ដែល​យើង​មិន​ចាប់អារម្មណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017

​សុខភាព​៖​ទឹកអំពៅ​មាន​ផ្ទុក​សារធាតុ​ជាច្រើន​លើសលុប​ដែល​ល្អ​ចំពោះ​សុខភាព ជាពិសេស​ជួយ​ឱ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​និង​ជំរុញ​រាងកាយ​មាន​ថាមពល​។ សារធាតុចិញ្ចឹម​របស់​អំពៅ​រួមមាន​កាល់ស្យូម ក្រូ​មី​ញ៉ូ Cobalt ស្ពាន់ ម៉ាញ៉េ​ស្យូ​ម ម៉​ង់​ហ្គា​ណែ​ត ផូស្វ័រ ប៉ូ​តា​ស្យូ​ម ស័ង្កសី ជាតិ​ដែក វីតាមីន A, C និង B ចម្រុះ ជាពិសេស​សារធាតុ​ជីវជាតិ​រុក្ខជាតិ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រូតេអ៊ីន និង ជាតិ​សរសៃ​។​
​ដោយសារតែ​វត្តមាន​សារធាតុ​ទាំងនេះ ទឹកអំពៅ​មួយ​កែវ​នឹង​ផ្ដល់​អ្នក​នូវ​អត្ថប្រយោជន៍​ដូចជា​៖
១. បង្ការ​មហារីក​
២. ជួយ​រំលាយ​អាហារ​
៣. ជួយ​ដល់​បេះដូង​
៤. ល្អ​សម្រាប់​អ្នក​កើត​ទឹកនោមផ្អែម​ដោយសារ​ទឹកអំពៅ​មាន​ជាតិ​ស្ករ​ធម្មជាតិ ដែលមាន​ផ្ទុក​សារជាតិ​ស្ករ​ទាប បង្ការ​អ្នក​មិនឱ្យ​ឡើង​កម្រិត​ក្លុយ​គូស​ក្នុង​ឈាម​។​
​ចំណាំ ៖ អ្នកមាន​ទឹកនោមផ្អែម​ត្រូវ​ទៅ​ពិភាក្សា​អំពី​របៀប​ទទួល​ទឹកអំពៅ​នេះ​ពី​វេជ្ជបណ្ឌិត​ឬ​អ្នកជំនាញ​ជាមុនសិន​៕

1surgaejuice