អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​កន្ទួត​ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017

​សុខភាព​៖​ផ្លែ​កន្ទួត​សម្បូរ​ទៅដោយ​វីតាមីន C, ប្រូតេអ៊ីន​, ជាតិ​សរសៃ និង​សារធាតុ​ខនិជ ។​
– ប្រភព​វីតាមីន C៖ ផ្លែ​កន្ទួត​មាន​កម្រិត​វីតាមីន C ខ្ពស់ជាង​ពពួក​ផ្លែក្រូច​ទៅទៀត​។ វា​មាន​កម្រិត​វីតាមីន C ខ្ពស់ជាង​ផ្លែ​ច​ក្រូច​ដល់​ទៅ ៣០​ដង​។ ការស្រាវជ្រាវ​បាន​រកឃើញថា​វីតាមីន C អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​, ដើរតួរ​ជា​សារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​អ៊ី​ស​ស្តា​មីន និង​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ ដើម្បី​ទទួលបាន​វីតាមីន C ពេញលេញ​ពី​ផ្លែ​កន្ទួត អ្នក​ត្រូវ​ពិសារ​វា​ទាំង​ស្រស់​។​
– អង់​ទី​អុកស៊ីដ​ង់​៖ អាហារ​ដែល​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​អាច​ការពារ​ពី​រ៉ាឌីកាល់​សេរី​ដែល​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សុខភាព រួមមាន​ជំងឺមហារីក​ផងដែរ​។ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដូចជា quercetin (​ដែលមាន​ក្នុង​ផ្លែ​ប៉ម​), អាស៊ីត gallic និង អាស៊ីត ellagic (​ដែលមាន​ក្នុង​តែ​បៃតង​) និង corilagin​។​
– ប្រឆាំងនឹង​ជំងឺមហារីក​៖ ការសិក្សារ​ស្រាវជ្រាវ​មួយ​ដែល​បាន​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញថា​ទឹក​របស់​ផ្លែ​កន្ទួត​អាច​បង្ករ​ការលូតលាស់​នៃ​កោសិកា​មហារីក​។ កោសិកា​ដែលមាន​ប្រតិកម្ម​ល្អ​បំផុត​ជាមួយនឹង​ទឹក​កន្ទួត​គឺ​កោសិកា​របស់​ក្រពះ ស្បែក និង​ស្បូន​។​
– ប្រឆាំងនឹង​បញ្ហា​រលាក​៖ ផ្លែ​កន្ទួត​ត្រូវបាន​គេ​ដឹងថា​មានគុណ​សម្បត្តិ​ព្យាបាល​បញ្ហា​រលាក ដូចជា បញ្ហា​រលាក​ច្រមុះ និង​ភ្នែក ហើយ​វា​ក៏ត្រូវ​បាន​គេ​រកឃើញថា​អាច​កាត់បន្ថយ​បញ្ហា​រលាក​ដែល​បង្ករ​ឡើង​ដោយ​បញ្ហា​សន្លាក់​ផងដែរ​។​
– គុណសម្បត្តិ​ផ្សេងៗ​របស់​ផ្លែ​កន្ទួត​៖ មិន​ថា​អ្នក​ញ៉ាំ​វា​ទាំង​ស្រស់​ឬ​ក្រៀម ឬ​លាយ​ជាមួយនឹង​ថ្នាំ​រុក្ខជាតិ​ផ្សេងទៀត ឬ​ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ​នោះទេ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​មួយ​ដែលមាន​គុណសម្បត្តិ​ជាច្រើន​ចំពោះ​សុខភាព​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា វា​អាចជួយ​បង្ការ​រ៉ាឌីកាល់​សេរី​, ប្រឆាំង​ជំងឺមហារីក និង​កាត់បន្ថយ​ការ​រលាក​ដែល​បង្ករ​មកពី​ជំងឺ​ផ្សេងៗ​។ វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការបញ្ចេញចោល និង​ជួយ​ព្យាបាល​បញ្ហា​ទល់លាមក ព្រោះ​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ជួយ​បង្ការ​ជំងឺកាតារ៉ាក់​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ដោយ​ការរារាំង aldose reductase ដែលជា​សមាសធាតុ​បង្ករ​ឲ្យ​មាន​ជំងឺកាតារ៉ាក់​។ ផ្លែ​កន្ទួត​ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ វា​ក៏​ត្រូវបាន​គេ​រកឃើញថា ដើរតួ​ជា​ថ្នាំ​ងងុយគេង ដែល​ជួយ​ដល់​ការ​គេង​,​ការ​សម្រាក​របស់​សាច់ដុំ និង​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​៕

OTVkYmE0MT