ស្តៅ​អាចជួយ​បញ្ចុះ​ជាតិ​ស្ករ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017

​សុខភាព​៖​ជាតិ​ល្វីង​របស់​ស្ដៅ មាន​ប្រ​យោ​ជ​ន៏​សម្រាប់​អ្នកជំងឺ​នោម​ផ្អែម​រហូតដល់​ក្បួន​វេជ្ជសាស្ត្រ​បុរាណ​បាន​យក​ស្ដៅ ទៅធ្វើជា​រូប មន្ដ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ទៀតផង​។​
​រូបមន្ដ​ទី​១ ៖ យក​ស្ដៅ​ដាំទឹក​ពិសា​ឬ​នាំយកទៅ​ធ្វើជា​អាហារ​ទទួលទាន​ក៏បាន​តែ​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​។ អ្នកនឹង​បានឃើញ​ថា​ទឹកនោម​ចាប់ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដងៗ ហើយ​អាការ​ផ្សេង ក៏​ចាប់ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដងៗ ហើយ​អាការ​ផ្សេងៗ ក៏​ចាប់ផ្ដើម​ធូរ​រសាយ​ដែរ​។​
-​វិធី​ដាំទឹក​គឺ​ត្រូវ​ប្រើ​ស្លឹក​ស្ដៅ ១​ក្ដាប់​ដោយ ជាមួយ​ទឹក​៣៤​កែវ​ដាំ​ឱ្យ​ពុះ​៥១០​នាទី​រួច​ទទួលទាន​ស្ដៅ​នេះ​មួយថ្ងៃ​៣​ដង​មុនពេល​អាហារ​។​
​រូបមន្ដ​ទី​២ ៖ ប្រើ​ស្លឹក​ស្ដៅ​ស្រស់ ១​គីឡូក្រាម ស្លឹក​ក្រូចសើច​ស្រស់​១​គីឡូក្រាម​វ​ល្លិ៍​បណ្ដូល​ពេជ្រ​ស្រស់​១​គីឡូក្រាម ដាក់​ទឹក​ឱ្យ​លិច​ហើយ​ដាំ​ឱ្យ​ពុះ​ប្រមាណ ១០-១៥​នាទី​។​ចូរ​ទទួលទាន​ទឹក​ថ្នាំ​នេះ​ជំនួស​ទឹក ដោយ​ទទួលទាន​១​កែវ​រៀងរាល់​៤​ម៉ោង​ម្ដង​។​ពេល​ទឹក​ថ្នាំ​សាប​ត្រូវយក​វត្ថុធាតុដើម​ថ្មី​មក​ដាក់​ស្ងោរ​។ ទទួលទាន​ត្រឹមតែ​៣​ឆ្នាំង​នឹង​បានឃើញ​លទ្ធផល​ជាពុំខាន​។​ក្នុងអំឡុងពេល​នេះដែរ​គួរ​ផ្អាក​ទទួលទាន​ទឹកតែ កាហ្វេ​អូ​វ៉ាន់​ទីន និង​បង្អែម​គ្រប់​ប្រភេទ​៕

Cam22