ផលប៉ះពាល់​អវិជ្ជមាន​ពី​ការ​ទទួលទាន​ប៊ីចេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2017

​សុខភាព​៖​មនុស្ស​ជាច្រើន​បាន​ជួបប្រទះ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការ​ទទួលទាន​ប៊ីចេង​។ ផល​រំខាន​អាច​រួមមាន​ពិការភាព មិនអាច​ដកដង្ហើម មាន​អារ​ម្មរ​ណ៏​ចា​ក់លើ​ស្បែក​ឆៀបៗ និង​ហើម​។ ប្រតិកម្ម​អវិជ្ជមាន​អាច​នឹង​ធ្ងន់ធ្ងរ ដែល​ការប្រើប្រាស់​ប៊ីចេង​អាច​នឹង​បណ្តាលអោយ​ស្លាប់​បាន​សំរាប់​មនុស្ស មួយចំនួន​។​
​ជាធម្មតា​ប៊ីចេង​ប្រើ​យ៉ាងច្រើន​នៅក្នុង​អាហារ​ជា​គ្រឿងក្លែម​។ ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​មួយចំនួន​បានលើកឡើង​ថា ប៊ីចេង​គឺ​បានមកពី ធម្មជាតិ​ដូច្នេះ​វា​គឺមាន​សុវត្ថិភាព​។ ខណៈពេលដែល​វា​គឺជា​ការពិត​ដែលថា​ធាតុ​ផ្សំ​នៃ​ប៊ីចេង​(glutamate)​ដែល​មិន ទាន់​កែច្នៃ​។​
​យោងតាម​របាយការណ៍​ថ្មី​មួយ​ដោយ UHR បានអោយដឹងថា​ប៊ីចេង​អាច​បណ្តាល អោយមាន​ការខូចខាត​ដល់​កោសិកា​ខួរក្បាល បើទោះជា​ពួកវា​ត្រូវបាន​រកឃើញ​ក្នុង​បរិមាណ​តិច​នៅក្នុង​អាហារ​ធម្មជាតិ ក៏ដោយ​។ ចំពោះ​ហេតុផល​នេះហើយ​ទើប​ប៊ីចេង​ត្រូវបាន UHR ដាក់ចូល​ទៅក្នុង​បញ្ជី​នៃ​គ្រឿងផ្សំ​ទាំង​១០​ដែលមាន​គ្រោះថ្នាក់​បំផុត​៕

18-04-2014-1