​ស្លឹកគ្រៃ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​នោម​ទាស់​យ៉ាង​សក្តិ​សិទ្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2017

សុខភាព​៖​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ស្លឹកគ្រៃ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​នោម​ទាស់​បាន​ពូកែ​សក្តិ​សិទ្ធ​ដែល​យើង​ទាំងអស់​នឹកស្មាន​មិន​ដល់​។​
* គ្រឿងផ្សំ​៖ ខ្ជាយ​១​ដុំ​តូច ខ្ទឹមក្រហម​១​ដុំ រំដេង​១​ដុំ​តូច ស្លឹកគ្រៃ​១​គល់ ស្លឹក​ក្រូចសើច​១​ចឹប ស្លឹក​ក្រូចឆ្មា​១​ចឹប ជីរអង្កាម​១​ចឹប​
* របៀប​ធ្វើ​៖ យក​គ្រឿងផ្សំ​ទាំងអស់​លាង​ទឹក​ឱ្យ​ស្អាត​។ ដាក់​វា​ក្នុង​ទឹក​មួយ​កំសៀវ (១ លីត្រ​) ដាំ​ឱ្យ​ពុះ​ជាការ​ស្រេច​។​
* របៀប​ប្រើ​៖ ពិសា​១​កំសៀវ​ឱ្យអស់​ក្នុង​រយៈពេល ១ ថ្ងៃ ប៉ុន្តែ​ហាម​ដាំ​វា​ឡើងវិញ​។ ដាំទឹក​នេះ​ពិសា ៧ ថ្ងៃ លោក​អ្នកនឹង​ចាប់ផ្តើម​នោម​បាន​ស្រួល​ឡើងវិញ​ដូច​ធម្មតា​៕

download-10