អត្ថប្រយោជន៍ភ្លៅកង្កែបចំពោះសុខភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017

សុខភាព​៖​ភ្លៅកង្កែប មិនមែន​គ្រាន់តែ​ជា​ល្បោយ និង​អន្លក់​ប៉ុណ្ណោះ​ទេ តែ​អាច​យកមក​ធ្វើជា​ភេសជ្ជៈ​ទទួលទាន​បាន​ផងដែរ​។ ងាយស្រួល​បំផុត គ្រាន់តែ​ចាប់យក​វា​មួយ​ចានចង្កឹះ​លាង​ឱ្យ​ស្អាត រួច​ដាក់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក បន្ទាប់​ម​ថែម​ស្ករ​មួយ​ពែង និង​ទឹក​ធម្មតា​ពីរ​ពែង​កិន​ក្រឡុក​ឱ្យ​ម៉ដ្ឋ​។ បន្ទាប់មក​យក​ក្រណាត់​ស្ពៃ​ត្រង​យក​កាក​ចេញ ថែម​រសជាតិ​តាម​ចំណូលចិត្ត បើ​ចង់​ផ្អែម​ថែម​ស្ករ​បន្តិចទៀត​ជាការ​ស្រេច​។​
​អត្ថប្រយោជន៍​របស់​វា គឺ​ជួយ​បន្ថយ​សម្ពាធ​ធា​ម ព្យាបាល​ជម្ងឺ​ក្រូ​ស​ក្នុង​តម្រងនោម ឬ​បត់ជើងតូច​មាន​ឈាម​ជាដើម​។ ក្រៅពីនេះ វា​អាច​បណ្តេញ​ខ្យល់​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាម​សន្លាក់​ថែមទៀត​ផង​៕

businesskh22