ឱន​ឆ្ងោក​ចុច​ទូរស័ព្ទ​ច្រើនពេក​​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017

​សុខភាព​៖​យោងតាម​ការ​គ្រូពេទ្យ​ផ្នែក​ឆ្អឹង​បានអោយដឹងថា ការ​ឱន​ឆ្ងោក​មើល​ទូរស័ព្ទ​អាចធ្វើអោយ​មានការ​ប៉ះពាល់​ដល់​សុខភាព​យើង​បាន ជាពិសេស​គឺ​នៅត្រង់​ឆ្អឹង​កង​របស់​យើង​តែម្តង ហើយ​ភាគច្រើន​អ្នក ដែលមាន​បញ្ហា​បែបនេះ​ជា​យុវវ័យ ដែល​នៅក្នុង​វ័យ​សិក្សា​។​
​ការ​ខូច​ឆ្អឹង កង​របស់​យើង​គឺ កើតឡើង​បណ្តាលមកពី យើង​មានការ​អង្គុយ ឆ្ងោក​អោន​មើល ទូរស័ព្ទ​រយៈពេល ច្រើន​ម៉ោង​ពេក ដែល​ធ្វើអោយ​ឆ្អឹង​កង​អ្នកជំងឺ​កោង មក​ក្រោយ ធ្វើអោយ​អ្នកជំងឺ​មានការ ឈឺក្បាល ក ស្មា និង​ខ្នង​។​
​នៅពេល ដែល​យើង​មាន​កើត ជំងឺ​ឆ្អឹង​កង កោង​នេះ​វា​ក៏​អាច​បណ្តាល អោយ​យើង​មានការ ផ្លាស់ប្តូរ​អារ​ម្ម​ណ៌ និង​អត្ត​ច​រិ​ក​ផងដែរ ដោយសារតែ​វា​ប៉ះពាល់ ដល់​ការបញ្ចេញ​អ៉​រ​ម៉ូ​ន នៅក្នុង​រាងកាយ​។​
​ដូចនេះ ការ​ចុច​ទូរស័ព្ទ ហើយ​ឆ្ងោក​នេះ​អាច ធ្វើអោយប៉ះពាល់ ដល់​សុខភាព​របស់ យើង​ដោយ​ធ្វើអោយ ឆ្អឹង​កង​របស់​យើង ខូច​ត្រង់​ទ្រាយ​នឹង អាច​បណ្តាលអោយ យើង​មានការ​ឈឺចាប់​ដូចជា​ឈឺដៃ ក ស្មា និង​ពេលខ្លះ​អាចធ្វើ អោយ​យើង​ស្ពឹក​ខ្លួន​ផងដែរ​៕

Capture-16