រន្ទះបាញ់​​ងាប់​ក្របី​៤​ក្បាល​នៅ​ស្រុកកំពង់រោទិ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2017 ក+ ក-

​ខេត្តស្វាយរៀង​៖​ក្របី​ចំនួន​៤​ក្បាល​ត្រូវរ​ន្ធះ​បាញ់​ងាប់​ដួល​ត្រៀប​នៅ​វាលស្រែ ខណៈដែល​ម្ចាស់​ព្រលែង​អោយ​ស៊ី​ស្មៅ​វាលស្រែ ដែល​អភូតហេតុ​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​០០​ល្ងាច​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​ភូមិធំ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​បើតាម​ម្ចាស់​ក្របី​ខាងលើ​មានឈ្មោះ សឿន ឌឿ​ន ប្រុស អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មុំ ស៊ីណា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មេឃ​ស្រទុម​មាន​ពពក​ខ្មៅ​ភ្លៀងខ្យល់​ផ្គរ​រន្ទះ ក្រោយមក​ក៏មាន​ផ្លេកបន្ទោ​ល​បែក​ផ្កាភ្លើង និង​ស្នូរ​សំឡេង​ផ្ទុះ​ដូច​គ្រប់​បែក ស្រាប់តែ​ក្របី​នៅ​វាលស្រែ​ដួល​ត្រៀប​ទើប​ដឹងថា​ត្រូវ​រន្ទះ​។​ក្រោយពី​ជួប​អភូតហេតុ​ដ៏​អាក្រក់​ខាងលើ​ម្ចាស់​ក្របី​បានត្រឹមតែ​សោកស្តាយ​ក្របី​របស់គាត់​ប៉ុណ្ណោះ​។​
​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅ​ថ្មីៗ​នេះ​នៅ​ស្រុក​កំពង់រោទិ៍​ក៏​ធ្លាប់មាន​អភូតហេតុ​រន្ទះបាញ់​ក្របី​ងាប់​ច្រើន​ក្បាល និង​មាន​មនុស្ស​ស្លាប់​ម្នាក់​ដោយសារ​រន្ទះបាញ់​ផងដែរ​។​
​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ភ្លៀងខ្យល់​កន្ត្រាក់​ហើយ​សំខាន់​នោះ​ពេក​មាន​មេឃ​ភ្លៀងរលឹម​ផ្គរ​រន្ទះ​ត្រូវ​រក​កន្លែង​ណា​ដែលមាន​សុវត្ថិភាព​៕

18217838_1870271443211417_1102804459_n