ខេត្តបាត់ដំបង​ប្រារព្ធ​ខួប​ទី​១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ប្រារព្ធ​ខួប​ទី​១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ (​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​)​។​
ពិធី​នេះ​ផងដែរ​បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក ច​ន្ទ័ សុផល អភិបាលខេត្ត បាត់ដំបង​និង​ជា​ប្រធានកិត្តិយស​សាខា ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា និង មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន អាជីវក កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់ អង្គភាព​ជុំវិញ​ខេត្ត យុវជន​កាក បាទ​ក្រហម​កម្ពុជា យុវជន​កាយ​រិ​ទ្ធិ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀតផង​ដែរ ។
​លោក ច័ន្ទ សុផល ប្រធាន កិត្តិយស​សាខា​បាន​មានប្រសាសន៍​លើកឡើងថា ការដែល​កាកបាទក្រហម​បានរៀបចំ​ទិវា​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​៖ ទី​១.​ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយ​ណង់ ជា​ស្ថាបនិក កាកបាទក្រហម​និង​ជា​ថ្ងៃ​បង្កើត​កាកបាទក្រហម​។ ទី​២-​ផ្សព្វផ្សាយ​អោយមាន​ការ យល់ដឹង​ទូទៅ​អំពី​សកម្មភាព​ដែល​កំពុង​ធ្វើ និង​បន្តធ្វើ​របស់​សាខា​ពិសេស​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។ ទី​៣.​កៀរគរ​រក​មូលនិធិ​សប្បុ​ស​ធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បន្ត​និរន្តរភាព​សាខា​។​
ពិសេស​ទៅទៀត​លោក​អភិបាល​ក៍បាន​អំពាវនាវ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី សប្បុរស​ជនជាតិ និង​អន្តរជាតិ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា ទាំងអស់​សូម​បន្ត​ចូលរួមចំណែក នូវ​ការជួយឧបត្ថម្ភ និង​គាំទ្រ ជា​កម្លាំងកាយ កម្លាំងចិត្ត ផ្នែក​បច្ចេកទេស សម្ភា​រះ និង​ថវិកា​របស់ខ្លួន​សម្រាប់​ដំណើរការ​សកម្មភាព​ម​នុស្ស​ធម៌ ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​ទៅនឹង​សំណូមពរ សេចក្តីត្រូវការ​របស់​ជន​ងាយ​រងគ្រោះ​និង​ជនរងគ្រោះ​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជា​ចាំបាច់​បំផុត​។​
គួរ​បញ្ជាក់ថា ក្នុង​កម្មវិធី​នេះដែរ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បានទទួល​ចំណូល​ពី​សប្បុរសជន​ចំនួន ៨២,៣៩៩​ដុល្លារ​ផងដែរ​៕

18280610_1870684459836782_1797559439_n18254596_1870684473170114_642987530_n18261223_1870684483170113_690985357_o 18261591_1870684466503448_978698609_o18290038_1870684529836775_1265081729_o 18318284_1870684509836777_1815939076_o