សម្តេច ស ខេង ៖ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ឈ្នះ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2017 ក+ ក-

​ខេត្តព្រៃវែង ៖ សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស ប្រជាជន​កម្ពុជា​មណ្ឌល​ព្រៃវែង បានប្រកាសថា ចាប់តាំងពី​មានការ​បោះឆ្នោត​មក​គណ​បក្ស​ប្រជាជន​កម្ពុជា​មិនដែល​ចាញ់​នោះទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​តទៅទៀត ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​»​។​
​សម្តេច​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ បេក្ខជន​ក្រុម​បឹ​ក្សា​ឃុំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្វាយ​អ​ន្ទ​រ​ជិត​៥០០​នាក់ កាលពី​ម្សិលមិញ អំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ឃុំ​/​សង្កាត់ ។​
​សម្តេច ស ខេង បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ តាំងពី​បាតដៃ​ទទេ​រហូត មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ស្ថេរភាព​នយោបាយ និង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គមជាតិ​ទាំងមូល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ ។ សម្តេច​បន្តថា ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ​តទៅទៀត ទាល់តែ​គណបក្ស ប្រជាជន​កម្ពុជា ឈ្នះឆ្នោត តែ​យើង​នឹង​ឈ្នះ​រហូត​៕

fn-2017-05-23-17-23-05-0fn-2017-05-23-17-23-14-0 fn-2017-05-23-17-23-18-4