ប្រាសាទសំបូរព្រៃគុហ៍ ( គុហ ឬ គុហា ប្រែថា នគរឬប្រទេសដែលអានចេញសូរសៀងជាគុក ចំណែកពាក្យគុក ក្នុងវចនានុក្រម សម្តេចជួនណាត សំដៅដល់កន្លែងឃុំឃាំងដាក់អ្នកទោស ) រមណីដ្ឋានសំបូរព្រៃគុហ៍ ជាប្រភេទរមណីដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ នៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ
ដែលមានចំងាយ៣៧គម ពីទីរួមខេត្តកំពង់ធំ។
ដែលសង់លើដីរាបស្មើ មានទំហំ ៣.០០០ហិកតា តាមផ្លូវជាតិ៦៤បត់សាំ្ត តាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ។ រមណីដ្ឋានសំបូរព្រៃគុហ៍ ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះគឺជាកន្លែងមជ្ឍមណ្ឌលនៃសាសនា ឧទ្តិថ្វាយ សវះនិយម ។
ក្រុងប្រាសាទនោះសាងសង់អំពី ឥដ្ឋតាន់ និង ថ្មបាយក្រៀម លំអទៅដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភពដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ ប៉ុន្តែមកដល់បច្ចប្បន្ននេះចំលាក់ខ្លះបានរបេះអស់។
🏻ប្រវត្តិការកសាង ប្រវត្តិសំបូរព្រៃគុហ៍
ក្បាច់ផ្កែរ នឹង សរសេរជាពាក្យពេជ្រ ប្រអប់ទ្វារអំពីថ្មភក់ទាំងអស់ប្រាសាទនេះកសាងឡើងនៅ រាជ្ជកាល ស្តេចឥសាន វរ្ម័នទី១ នៅក្នុងសតវត្សទី៧ ( គ.ស. ៦១៦ _៦៣៥ ) នាសម័យចេនឡាក្រុងប្រាសាទសំបូរព្រៃគុហ៍នេះត្រូវបាន បោះបង់ចោល តាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅក្នុងឆ្នាំ១៩៨០ ។ក្នុងការកាប់ស្ការព្រៃ គេរកឃើញមានប្រាសាទទាំងនោះចំនួន១៤០ប្រាសាទ ក្នុងនោះនៅប្រាសាទទីពីទៀត រកមិនទាន់ឃើញ ។ ទីក្រុងបុរាណដែលប្រាសាទសំបូរព្រៃគុហ៍បានរកឃើញ នាពេលបច្ចប្បន្នត្រូវបានគេកំណត់ ថាជាឦសាន្តបុរៈ ដែលជារាជធានីនៃចេនឡា នៅក្នុងកាល ស.ត ទី៧ ។ ចេនឡាជាអតីតសាមន្តរដ្ឋ នៃនគរវ្នំ នោះគឺជាកាលមួយនៃរដ្ឋដំបូង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រាសាទនោះបានកើតឡើងជាបណ្តើរ និងអំណាចតែទីបំផុតបាន ចិត្រសេនា មហេន្ទ្រវរ្ម័ន
របស់ស្តេចនៅក្នុង ស.តទី៧ ហ្វូណនដើមរបស់ខ្លួន លក្ខណៈពិសេសបុរាណវិទ្យា ក្រុមចម្បង វិមានទាំងនោះត្រូវបានបង្កើតឡើងដោយ ( ព្រះបាទឦសាន្តវរ្ម័ន ) ដែលជាបុត្រារបស់ស្តេច « ចិត្រ សេនបាន » ។
🏻 រមណីដ្ឋានសំបូរព្រៃគុហ៍ ចែកចេញជា៤ធំ ៖ ១. ក្រុមប្រាសាទខាងជើង: ហៅថាប្រសាទសំបូរ នៅចំកណ្តាល និងព័ន្ធជុំវិញ ទៅដោយប្រាសាទតូចៗ ហើយប្លែកៗពីគ្នា។ ២. ប្រាសាទកណ្តាល : ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូល ពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបព្ឆោត ។ នៅត្រង់ក្បាលជង្គង់ទាំង៤មានរូបតោអង្គុយបពា្ឍរជង្គង់ពីរ ក្នុងទិសនិមួយៗហៅថាទេវកថា ។ នៅភាគខាងលិច នៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។ ៣. ក្រុមប្រាសាទខាងត្បូង : ហៅថាប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាល ហ៊ុំព័ន្ធដោយប្រាសាទជាច្រើន មានកំផែងពីរជាន់ ដែលកំផែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិសក្រុមប្រាសាទទាំងនោះជាអតីតរាជធានីចាស់។ ៤. ក្រុមប្រាសាទក្រាលមាស : មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុហ៍ មានប្រាសាទតូចៗធ្វើអំពីឥដ្ឋ ខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម ។
កំណត់ព្រុំប្រទល់ការពារប្រាសាទ ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានមានកំណត់៣ តំបន់សម្រាប់ការពារដូចខាងក្រោម៖ 🏻 ចំងាយ ៣០ម ព័ន្ធជុំវិញកំផែងខាងក្រោមនិងមាត់ស្រះ 🏻ចំងាយ ៣០០ម ព័ន្ធជុំវិញតំបន់ទី១ 🏻 ចំងាយ ១៥០០ម ព័ន្ធជុំវិញតំបន់ទី២ប្រាសាទសំបូរព្រៃគុហ៍ មានដើមឈឺធំតូច រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍ ។ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុហ៍បានទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ បរទេសនិងស្រុក ជាច្រើនអោយមក ទស្សនាកំសាន្ត ដែលជាហេតុជួយលើកបង្កើនកំពស់ ជីវភាពប្រជាជនដែលរស់នៅជិតតំបន់នោះ នឹងជួយផ្សព្វផ្សាយនៅវប្បធម៌របស់ខ្មែរ អោយកាន់តែច្រើនទៀតផង ប្រាសាទសំបូរព្រៃគុហ៍ ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ៕