ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ក្រោយ​រកឃើញ​សារធាតុ​ញៀន​ជាង​៣០០​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ ព័ត៌មាន​ដែល​ទទួលបាន​ពី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​បានអោយដឹង ថា កំលាំង​ជំនាញ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លើ​ករណី​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅវេលា​ម៉ោង​១១ និង​០០​ន​នាទី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ឡើង​នៅ​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​
​ជនសង្ស័យ​ឈ្មោះ អ៊ុំ វី ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​គ្រាប់​រាង​មូល​សំប៉ែត​អក្សរ​WY​ចំនួន​៣៣៩​គ្រាប់​។​
​ជនសង្ស័យ​ខាងលើ​បច្ចុប្បន្នកំពុង​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា​តាម​នីតិវិធី​៕

unnamed15