បុគ្គលិក​សហគមន៍​ចំនួន​៤ និង​ពលរដ្ឋ​ជិត​២០០​នាក់លើកគ្នាតវ៉ា​នៅមុខ​សាលាខេត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ៖ បុគ្គលិក​សហគមន៍​ស​ន្សំ​ប្រាក់​ចំនួន​៤​រួម​និង​ពលរដ្ឋ​ជិត​២០០​នាក់​ក្នុងស្រុក​សង្កែ បាន​លើកគ្នា​ផ្ទុះ​ការតវ៉ា​នៅមុខ​សាលាខេត្ត​គោលបំណង​ទាមទារ​យក​សហគមន៍​ខ្លួន​មក​ដំណើរការ​ឡើងវិញ​ដោយ​មិន​ចំណុះ​ក្រោម​ការគ្រប់គ្រង​របស់​ស​ហ​ព័ន្ធ​។​
​ការលើក​គ្នា​ផ្ទុះ​ការតវ៉ា​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បរិវេណ​ខាងមុខ​សាលាខេត្ត​បាត់ដំបង​ក្នុង​គោលបំណង​ដើម្បី​សុំអោយ​លោក​អភិបាលខេត្ត​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​អោយបាន​សហគមន៍​មក​ដំណើរ​ការរកស៊ី​ឡើងវិញ​ដោយ​មិន​ចំណុះអោយ​សហព័ន្ធ​។​
លោក ធុជ ផល្លា តំណាង អោយ​បុគ្គលិក​សហគមន៍​ចំនួន​៤​និង​តំណាង​ពលរដ្ឋ​រាប់រយ​នាក់​បានលើកឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្ត​ដា​នេះ​ថា បុគ្គលិក ក្នុង​សហគមន៍​សរុប​ចំនួន​៣៥​នាក់​មកពី​សហគមន៍​ចំនួន​៤​រួមមាន ៖ សហគមន៍​វ​ឌ្ឍ​នះ​, សហគមន៍​អូរ​មុន្នី​, សហគមន៍​កំពង់​ព្រៀង និង​សហគមន៍​ខេមរា រួម​និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែលជា​សមាជិក សន្សំ​ប្រាក់ និង​ប្រាក់កម្ចី​ផងដែរ មក​ថ្ងៃនេះ​ក្នុង​គោលបំណង​សុំអោយ​លោក​អភិបាលខេត្ត​បាត់ដំបង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​អោយបាន​សហគមន៍​មក​គ្រប់គ្រង​វិញ​ដោយ​មិន​ចំណុះអោយ​សហព័ន្ធ​នោះទេ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់គាត់​។
លោក​បាន​បញ្ជាក់ថា រយៈពេល​កន្លងមក​ស​ហព​ន្ធ័​បាន​ឃុបឃិត​គ្នា​អនុ​ម​ត័​ដាក់បញ្ចូល​អោយ​សហគមន៍​ឋិត​ក្រោម​ការ​គ្រប់​គ្រង់​របស់ខ្លួន ដែល​ការដាក់ បញ្ចូល​នេះ​សហ​ព​ន្ធ័​បាន​ផ្លាស់ប្តូរ​មុខងារ​និង​តួនាទី​របស់​បុគ្គលិក​ឬ​អ្នក​គ្រប់​គ្រង់​របស់​សហគមន៍​មិន​សមរម្យ​និង​មិនអាច​ទទួលយកបាន​ដោយ​អ្នក​គ្រប់​គ្រង់​សហគមន៍​ខ្លះ​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​កម្លាំង​សន្តិសុខ​ជាដើម​។​
ប្រភព​បានលើកឡើង​ទៀតថា សហ​ព​ន្ធ័​កន្លងមក​គ្រាន់តែ​ទ្រទ្រង់​ផ្នែក​បច្ចេកទេស​និង​មាន​លុយ​តម្កល់​អោយ​សហគមន៍​ខ្ចី​ធ្វើ​ដើមទុន​ប៉ុណ្ណោះ​ប៉ុន្តែ​បច្ចុប្បន្ន​សហគមន៍​មានលទ្ធភាព​និង​ទទួលបាន​ជោគជ័យ​លើ​ការងារ​យ៉ាង​ប្រសើរ​ឃើញ​ដូចនេះ​សហព័ន្ធ​ចង់​ក្តោប​ក្តាប់​អោយ​សហគមន៍​ឋិត​ក្រោម​ចំណុះ​របស់ខ្លួន​ទៅវិញ​និង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទៅ​កាត់​សោរ​នៅក្នុង​សហគមន៍​ដឹកយក​ទ្រព្យសម្បត្តិ​អស់​ទៀតផង​៕20526451_1914330035472224_833041912_n20526485_1914330025472225_58107900_n 20526561_1914330015472226_478456246_n 20527605_1914330018805559_2092252112_n