ក្រុមសហជីព ស្នើអាមេរិកនិងសហភាព អឺរ៉ុប បើកទូលាយទីផ្សារថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

ភ្នំពេញ ៖ បណ្តាភាគីសហជីពនៅឆ្នាំនេះ បានប្តេជ្ញានឹងជួយទៅដល់ភាគីនិយោជក គ្រោងនឹងធ្វើលិខិតដាច់ដោយឡែករៀងៗខ្លួន ទៅបណ្តាប្រទេសដែលទទួលបញ្ជាទិញទំនិញពីកម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា ជប៉ុណ កូរ៉េ ជាដើម ដោយស្នើឱ្យកែសម្រួលលក្ខខ័ន្តពាណិជ្ជកម្ម ដើម្បីធ្វើឱ្យទំនិញរបស់កម្ពុជា អាចទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហគមអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀងឱ្យបានកាន់តែច្រើន។
គម្រោងការស្នើនេះ ផ្អែកលើរយៈពេលកន្លងមក សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប តែងតែជម្រុញឱ្យភាគីកម្មករ និយោជិត ក៏ដូចជារាជរដ្ឋាភិបាលផ្តល់សច្ចាប័ណ្ណនូវអនុសញ្ញាអន្តរជាតិខាងការងារឱ្យបានច្រើនជាងគេនៅក្នុងតំបន់ មានលក្ខខ័ន្តការងារល្អ តម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ជាមួយនឹងការសន្យាថាពង្រីកទីផ្សារការងាររបស់កម្ពុជានៅសហរដ្ឋអាមេរិក និងសហគមអែរ៉ុប ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ពិសេសជួយសម្រួលពាណិជ្ជកម្ម ធ្វើម៉េចឱ្យតែកម្ពុជាអនុវត្តអនុសញ្ញាខាងលើឱ្យបានល្អ។
ទាក់ទិននឹងបញ្ហានេះ លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ កាលពីល្ងាចម្សិលម៉ិញនេះបានបញ្ជាក់ថា ជាក់ស្តែងកន្លងមកនេះ ការបញ្ជាទិញរបស់សហរដ្ឋអាមេរិក និង សហគមអឺរ៉ុប នៅមានកម្រិតនៅឡើយ។ ដូច្នេះ ឆ្នាំនេះ ជាមួយនឹងកំណើនប្រាក់ឈ្នួលថ្មី ភាគីសហជីព ជាមួយនឹងនិយោជក នឹងធ្វើការអំពាវនាវដោយផ្ទាល់ ទៅបណ្តាប្រទេសដែលនាំទំនិញកម្ពុជាចូល ឱ្យរក្សាការសន្យារបស់ខ្លួន ព្រោះភាគីពាក់ព័ន្ធ នឹងផ្នែកវាយនភណ្ឌនៅកម្ពុជា បានប្តេជ្ញាបន្តកំណើនប្រាក់ឈ្នួលទៅតាមអ្វីដែលជាលក្ខខណ្ឌតម្រូវ ហើយក៏អនុញ្ញាឱ្យមានគម្រោង អាយឡូ ប៊ី អែហ្វ ស៊ី រួមទាំងពង្រឹងសមត្ថភាពមន្រ្តីអធិការរកិច្ចរបស់ខ្លួន ដើម្បីធានាថា លក្ខខន្តការងាររបស់កម្ពុជាជាលក្ខខន្តពាណិជ្ជកម្មដែលសហរដ្ឋអាមេរិក និងសហគមអឺរ៉យបចង់បាននិងចង់ឃលញជាងគេ ហើយចង់យកកម្ពុជាធ្វើជាងគំរូនោះគឺនឹងមានលទ្ធផលជាក់ស្តែង។
យ៉ាងណាទាំងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ លើផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សង្ឃឹមថា បើកម្ពុជាមានការរីកចំរើន និងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប នោះបណ្តាប្រទេសនៅក្នុងតំបន់គេនឹងមើលឃើញថា ការសន្យារបស់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប ពិតជាល្អ ហើយគេនឹងធ្វើតាម។ ប៉ុន្តែបើកម្ពុជាមិនទទួលបានការលើកលែង ការអនុគ្រោះ ពីសហរដ្ឋអាមេរិក និង សហគមអឺរ៉ុបទេនោះ ប្រទេសមួយចំនួននៅក្នុងតំបន់ គេនឹងមិនកែសម្រួលលក្ខខ័ន្តការងារ តាមឡើយ ហើយពេលនោះ បេសកម្មរបស់ ILO ,USA and EU ដែលចង់លើកតម្កើងកម្មករ និយោជិត និងលក្ខខន្តការងារផ្សេងៗនោះ ប្រាកដជាបរាជ័យនៅក្នុងតំបន់នេះតែម្តង៕

Garment workers make Adidas apparel at the Shen Zhou garment factory in Phnom Penh, Cambodia, October 18, 2011.