កំពូល​មេ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2017 ក+ ក-

ម៉ិ​ក​ស៊ិ​ក ៖ ក្រុម​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​កបាន​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​កំពូល​មេ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ម្នាក់​ដែលជា​កូនប្រុស​របស់លោក ហ្គូ​ស្មាន់ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ស៊ីណា​ឡៅ (Sinaloa) នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
​កូនប្រុស​របស់លោក ហ្គូ​ស្មាន់ បាន​ឡើងកាន់តំណែង​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បន្ត​ពី​ឪពុក​របស់លោក​បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់ខ្លួន​ឪពុក​របស់លោក​កាលពី​ឆ្នាំមុន ហើយ​បញ្ជូនទៅ​សហរដ្ឋអាមេរិក​។​
​ការិយាល័យ​អគ្គមេធាវី​បាន​និយាយថា លោក វិចទ័រ ម៉ា​ញូ​ល ហ្វេ​លិ​ក ត្រូវបាន​ចាប់ខ្លួន​ពីថ្ងៃ​ម្សិលមិញ​នេះ​នៅ​បរិវេណ​ផ្ទះល្វែង​មួយ​នៅ​ជាយ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
​សូមបញ្ជាក់ថា លោក ហ្វេ​លិ​ក ត្រូវបាន​ប្រកាស​តាម​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​តាម​ការស្នើសុំ​ពី​សហរដ្ឋអាមេរិក ហើយ​លោក ហ្វេ​លិ​ក ក៏​រង​ការចោទប្រកាន់ថា មានការ​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់​តាម​រូប​ជា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តំណាង​ឲ្យ​បងប្អូន​មួយចំនួនទៀត​ផងដែរ​៕