រដ្ឋមន្ត្រី ៖ នៅកម្ពុជាមានអ្នកជំងឺឆ្កូតជ្រូកប្រមាណ១០ម៉ឺននាក់
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា នៅកម្ពុជាមានអ្នកមានជំងឺអេពីឡឹបស៊ី ឬជំងឺឆ្កួតជ្រូក ប្រមាណ១០ម៉ឺននាក់ ខណៈនៅក្នុងពិភពលោកមានយ៉ាងហោចណាស់ ៥០លាននាក់នោះ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ជាការឆ្លើយតប ក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺនេះ ក្រសួងសុខាភិបាលបានរួមសហការ ជាមួយមន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សមាគមប្រសាទសាស្ត្រកម្ពុជា សមាគមប្រយុទ្ធប្រឆាំង នឹងអេពីឡឹបស៊ីកម្ពុជា និងភាគីបារាំង តាមរយៈវគ្គបណ្តុះបណ្តាលគ្រូពេទ្យ អំពីជំងឺអេឡឹបស៊ី នៅទូទាំងប្រទេស ធ្វើការសិក្សាអំពីប្រេវ៉ាឡង់ អំពីអេពីឡឹបស៊ី នៅខេត្តព្រៃវែង និងគម្រោងស្រាវជ្រាវជំងឺនេះ នៅខេត្តត្បូងឃ្មុំ ៕