គណបក្សហ្វ៊ុនស៊ិនប៉ិចប្រកាសទទួលយកអសនៈក្នុងសភា
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ លោក ញ៉េម ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងថា គណបក្សរាជានិយមមួយនេះ នឹងទទួលយកអសនៈរដ្ឋសភា ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនាពេលឆាប់ៗ ខាងមុខនេះ ។
នៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស បាននឹងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីស្ថានការនយោបាយ កម្ពុជា នាពេលបច្ចុប្បន្ន ខណដែលគេរំពឹងថា ការរំលាយគណបក្សសង្គ្រោះជាតិ កាន់តែខិត ជិតមកដល់ ហើយគណបក្សរាជានិយមមួយនេះនឹងត្រូវទទួលបានអសនៈរដ្ឋសភាច្រើនជាងគេ ៕