រាជធានីភ្នំពេញ ៖ លោក ឡុង ប៊ុន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) ដែលបានមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ។ នេះបើយោងតាមការសរសេរនៅលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក ផៃ ស៊ីផាន បានសរសេរថា ឯកឧត្តម ឡុង ប៊ុន្នី ទទួលបានឱកាសក្នុងកិច្ចចូលរួមកសាងការពារប្រជាពលរដ្ឋខ្មែរប្រាសចាកពីអំពើក្បត់ជាតិនៃក្រុមឧទ្ទាមជាប្រព័ន្ធគណបក្សសង្គ្រោះជាតិ។ជាមួយនេះដែរ សម្តេចតេជោបានបង្ហាញជំហររឹងមាំ ក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយគឺមិនអនុញ្ញាតអោយកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទស្សវត្ស” ៕