រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើរបៀបវារៈចំនួន៥ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈនៃកច្ចិប្រជុំនេះរួមមាន៖
ទី១៖ ការពិនិត្យបញ្ជីឈ្មោះតំណាយរាស្ត្រគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការទាំង១០ របស់រដ្ឋសភា។
ទី២៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរគួននៃប្រទេសប្រ៊ុណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ទី៣៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
ទី៤៖ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិការទូទៅរបស់រដ្ឋសភាសម្រាប់គ្រប់គ្រងឆ្នាំ២០១៦។
ទី៥៖ ការពិនិត្យសំណើអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨៕
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណៈកម្មការនានារបស់រដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា។ ចំណែកគណបក្សសង្គ្រោះជាតិវិញមានតែ លោក ប៉ុល ហំម ម្នាក់ប៉ុណ្ណោះ៕