លោក ប៉ុល ហំម អះអាងថា នឹងចូលនិវត្តន៍ក្រោយគណបក្សត្រូវរំលាយ
រាជធានីភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភាក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកមិនខ្វល់ពីការរំលាយគណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែលោកអះអាង យ៉ាងច្បាស់ថា លោកនឹងលាឈប់ពីនយោបាយ ហើយចូលនិវត្តន៍ពីនយោបាយក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនាពេលខាងមុខ។
បើតាមអនុប្រធានគណបក្សសង្គ្រោះជាតិខាងលើបានបន្ថែមរហូតមកដល់ពេលនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនទាន់បានប្រជុំគ្នាពិភាក្សាអំពីការរំលាយគណបក្សសង្គ្រោះជាតិនៅឡើយទេ៕