អ្នកពាក់ព័ន្ធនឹងបណ្តឹងបាត់បច្ច័យបុណ្យសពលោក កែម ឡី ចូលបំភ្លឺតុលាការ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គេសង្កេតឃើញលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី បានចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធបណ្តឹងបាត់បច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី ។
ការចូលបំភ្លឺនេះ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។
ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកោះហៅចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕