លោក ត្រាំ ព្រមាន​​កូរ៉េខាងជើងដែលប្រឆាំង និងមើល​ងាយ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2017

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ដល់ របប​ផ្តាច់ការ​ដ៏​សាហាវឃោរឃៅ របស់​កូរ៉េខាងជើង​ប្រឆាំងនឹង​ការ​មើលងាយ​សហរដ្ឋអាមេរិក​ប៉ុន្តែ​បានលើកឡើង​ថា មេដឹកនាំ គីម ជុង​អ៊ុន នឹងមាន​អនាគត​ដ៏​ល្អប្រសើរ​ប្រសិនបើ​គាត់​បោះបង់ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​របស់គាត់​។​
​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា​កូរ៉េខាងត្បូង​ដែល​នេះ​ជា​លើកដំបូង​សម្រាប់​ប្រធានាធិបតី​អាមេរិក​ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ​, លោក ត្រាំ បាន​ហៅ​ក្រុង​ព្យុងយ៉ាង​ថា​ជា​របប​សង្កត់សង្កិន​និង​ជិះជាន់​។​
​គាត់​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ធ្វើ​សកម្មភាព​ដូចជា​ប្រទេស​រុស្ស៊ី​ជាដើម​និង​ជាពិសេស​គឺ​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​គឺ​ប្រទេស​ចិន​ដែលជា​កន្លែង​គាត់​នឹងធ្វើ​ដំណើរ​ទៅ​នៅ​ថ្ងៃ​ពុធ​។​
​មេដឹកនាំ​អាមេរិក​រូបនេះ​បានប្រកាសថា “​កូរ៉េខាងជើង​គឺជា​ប្រទេសមួយ​ដែល​គ្រប់គ្រង​ដូចជា​សាសនា​មួយ​”​។ នៅ​ចំ​កណ្តាល​នៃ​ការគោរព​ផ្នែក​យោធា​នេះ​គឺជា​ជំនឿ​ដែល​រារាំង​ដល់​ជោគវាសនា​របស់​មេដឹកនាំ​ក្នុងការ​គ្រប់គ្រង​ដូចជា​អ្នកការពារ​ឪពុកម្តាយ​លើ​ឧបទ្វីប​កូរ៉េ​”​។​
​ក្រុមអ្នកវិភាគ​បាន​និយាយថា ការរិះគន់​នេះ​អាច​បង្ក​ឲ្យ​មានប្រតិកម្ម​ពី​ប្រទេស​កូរ៉េខាងជើង​។​ប៉ុន្តែ​អ្នកតាក់តែង​ច្បាប់​កូរ៉េខាងត្បូង​បាន​អបអរសាទរ​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ប្តេជ្ញា​មិន​បំភិតបំភ័យ​និង​បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង​ថា ខ្លួន​មិនគួរ​សាកល្បង​ជាមួយ​ដំណោះស្រាយ​របស់​អាមេរិក​ឡើយ​។​
​កូរ៉េខាងជើង​បានធ្វើកា​រសាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន​ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​ខែកញ្ញា​ហើយ​បាន​បាញ់​មី​ស៊ី​ល​រាប់សិប​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​ក្នុងនោះ​មាន​ពីរ​គ្រាប់​បាន​ហោះ​លើ​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ហើយ​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​អាចដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​លើ​គ្រាប់​រ៉ុក្កែត​ដែល​អាច​ឈានដល់​ដីគោក​អាមេរិក​។​
​មុន​នោះ លោក ត្រាំ ត្រូវ​បង្ខំចិត្ត​លុបចោល​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​តំបន់​គ្មាន​យោធា (DMZ) ដែល​បែងចែក​កូរ៉េ​ទាំងពីរ​ដោយសារតែ​អាកាសធាតុ​មិនល្អ​ដែល​ធ្វើ​ឲ្យ​គាត់​មានការ​ខកចិត្ត​យ៉ាងខ្លាំង​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សេត​វិមាន​។​
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដែល​បាន​ហោះហើរ​មុនពេល​ចុះ​អ័ព្ទ​គឺ​បាន​រង់ចាំ​គាត់​នៅឯ​ប៉ុស្តិ៍​យាម​ព្រំដែន​មួយ​ដែលមាន​ព័ទ្ធ​ដោយ​របង​អគ្គីសនី ចម្ការមីន​និង​របាំង​ប្រឆាំង​រថក្រោះ​។​
​នៅក្នុង​សុន្ទរកថា​របស់គាត់​, លោក ត្រាំ បាន​ហៅ DMZ ថា​ជា “​បន្ទាត់​មួយ​ដែល​បែងចែក​រវាង​ការជិះជាន់​និង​សេរីភាព​” នាពេល​បច្ចុប្បន្ន​៕