កម្ពុជា​ប្រារព្ធ​ខួប​៦៤​ឆ្នាំ​នៃទិវា​ឯករាជ្យជាតិ​៩​វិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្ពុជា​ប្រារព្ធ​ព្រះ​រាជពិធី​ឯករាជ្យ​៩​វិច្ឆិកា ខួប​៦៤​ឆ្នាំ​នៃ​ការដណ្តើម​បាន​ឯករាជ្យ​ពី​បារាំង (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) យ៉ាង​មហោឡារិក ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។ ពិធី​អបអរសាទរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមានឯករាជ្យ ដែលជា​និមិត្តរូប​នៃ​ការទាមទារ​បាន​នូវ​ឯករាជ្យ​ពី​បារាំង​៕