បើក​រេ​វិចទ័រ​ថយក្រោយ​មិនបាន​មើល កិន​កូន​ខ្លួនឯង​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017 ក+ ក-

ខេត្តកណ្ដាល ៖ ក្មេងប្រុស​តូច​អាយុ​៣​ឆ្នាំ​ម្នា​ក់បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោម​កង​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ខណៈ​ឪពុក​ប​ង្មើ​ត​ក្មេងរងគ្រោះ​បើក​ថយក្រោយ មិនបាន​មើល កាលពី​វេលា​ម៉ោង​៩ និង​០៥​នាទី ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់ បាន​ឲ្យ​ដឹងថា ក្មេង​តូច​រងគ្រោះ​ឈ្មោះ ទុំ សុខ​ណា ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​កូន​ជនបង្ក​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទូក ទុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នកបើកបរ​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ត្រូវជា​ឪពុក​។ នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់ បញ្ជាក់​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ អ្នកបើកបរ​រេ​វិចទ័រ (​ប្រភេទ​លើក​ថ្ម​) ដែល​បើកបរ​ដោយ​ឈ្មោះ ទូក អ៊ំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​កើតហេតុ​ខាងលើ ដោយ​មិនបាន​មើល​ក្រោយ បណ្តាល​ឲ្យ​កិន​កូន​ខ្លួនឯង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​សាកសព និង​បានធ្វើ​សេចក្ដីសន្និដ្ឋាន ដោយ​ករណីនេះ ឪពុកម្ដាយ​មានការ​ធ្វេស​ប្រហែល បណ្ដាល​ឲ្យ​កូន​ខ្លួនឯង​មាន​គ្រោះថ្នាក់ រហូត​ស្លាប់​។ សព​បាន​ក្រុមគ្រួសារ​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕