មេធាវី​ក្រសួងមហាផ្ទៃ ស្នើ​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ​លើ​មន្ត្រី CNRP ១១៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2017 ក+ ក-

​ភ្នំពេញ ៖ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ បានដាក់​ភស្តុតាង និង​ឯកសារ​សំខាន់ៗ​៣​បន្ថែមទៀត​ទៅកាន់​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំរឿង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក​មេធាវី គី តិច អះអាងថា​ភស្តុតាង​ដែល ក្រុម​មេធាវី​បានដាក់​គឺ​ច្បាស់លាស់ ហើយ​សង្ឃឹមថា​ឈ្នះក្តី​១០០​ភាគរយ​។​
​ឯកសារ​សំខាន់ៗ​ចំនួន​៣​ដែល​ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ​លោក គី តិច បានដាក់​ទៅ​តុលាការ​កំពូល​នៅ​រសៀល​ថ្ងៃ​ច​ន្ទ័​ទី​១៣ ខែវិច្ឆិកា​នេះ​រួមមាន​ទី​១​សេចក្តីថ្លែងការណ៍​រប​ស់​មេធាវី​ដែលមាន​កម្រាស់​៦២​ទំព័រ ទី​២. ឯកសារ​បញ្ជីរ ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប​ដែល​ខ្លឹមសារ​ធ្វើការ ស្នើសុំ​ផ្អាក​សកម្មភាព​នយោបាយ​ចំនួន​៥​ឆ្នាំ​ស្របតាម​ច្បាប់​ស្តីពី​បក្សនយោបាយ ត្រង់​មាត្រា​ទី​៤៥​ថ្មី​។ និង​ទី​៣​មេធាវី​បានដាក់​បន្ថែម​ភស្តុតាង​៤​កញ្ចប់​ទៀត សរុប ចំនួន​២៦​កញ្ចប់​។ លោក គី តិច បញ្ជាក់ថា ភស្តុតាង​ទាំងនោះ​មាន​ជា​វីដេអូ​រូប ភាព ជា​សំលេង និង​ជាលា​យល​ក្ខ័​អក្សរ​ដែល​ក្រុម​មេធាវី​ទទួលបាន​ពី​ក្រសួង មហាផ្ទៃ​ជាដើម​បណ្តឹង​។ ភស្តុតាង​ទាំងនោះ​មាន​ភាពរឹងមាំ ច្បាស់លាស់ ដូច្នោះ ក្រុម​មេធាវី​អាច​វាយតម្លៃថា ខ្លួន​នឹង​ឈ្នះក្តី​១០០​ភាគរយ ពោល​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយ​ស្របទៅតាម​ច្បាប់​ស្តីពី​គណបក្ស​ន​យោ បាយ​។​
​តុលាការ​កំពូល កាលពី​ថ្ងៃទី​០៩ តុលា បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ “​ក្បត់ជាតិ​” ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី ០៦ តុលា ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​២០​ថ្ងៃ​។ ហើយ​នៅ​ថ្ងៃអាទិត្យ ទី​២៩​តុលា​ចុង​សប្តាហ៍​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឱសានវាទ​នេះ​។ លោក ម៉ៅ មុនី​វណ្ណ បានបញ្ជាក់​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ឲ្យ​តម្លៃ​ទៅលើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស ក៏​មិនបាន​ពឹងពាក់​មេធាវី​ដើម្បី​ការពារ​ក្តី​នោះដែរ ដោយ​ទុក​ឲ្យ​សំណុំ​រឿងនេះ​ទៅតាម​ដំណើរការ​របស់​វា​ទៅ​ចុះ​។​
​លោក គី តិច បាន​ចាត់ទុកថា​ការមិន​ដាក់​មេធាវី និង​ឯកសារ​តតាំង​គ្នា​មក​តុលាការ​កំពូល​នាពេល​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​អ្វី​ឲ្យ​ត្រូវ​នឹង​ច្បាប់​ទាល់ តែ​សោះ​។ លោក​ចង់​ឲ្យ​មាន​វត្តមាន​មេធាវី របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​ត ទល់​គ្នា​នៅ​តុលាការ​។​
​គួរ​បញ្ជាក់ថា ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក គី តិច​បាន ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ ទី​០៦ តុលា​កន្លង​ទៅដោយ​នៅក្នុង​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​បានដាក់​នៅ​តុលាការ​កំពូល គឺមាន​កម្មវត្ថុ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើ​ឲ្យ​តុលា​ការផ្អាក​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​ឆ្នាំ ចំនួន​១១៧​នាក់​ផងដែរ​។ តុលាការ​កំ ពូ​ល​នឹង​បើកសវនាការ​លើ​បណ្តឹង​មួយ​នេះ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ​៕