បាញ់ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រ​សហរដ្ឋ​អាមេរិក​សម្លាប់​មនុស្ស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017

អាមេរិក ៖ មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ស្លាប់​រួមទាំង​ខ្មាន់កាំភ្លើង​សង្ស័យ​ម្នាក់​ដែរ​ក្រោយពី​មានការ​បាញ់ប្រហារ​ជា​បន្តបន្ទាប់​នៅ​ទីតាំង​មួយចំនួន​នៅ​តំបន់​ជនបទ​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​។​
​លោក ភី​ល ច​ន​ស្តន់ មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយថា ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំងនោះ​គឺមាន​សាលាបឋមសិក្សា​មួយ​ផងដែរ ហើយ​មានកូន​សិស្ស​យ៉ាងហោចណាស់​ចំនួន​២​នាក់​បាន​រង​នូវ​ការបាញ់ប្រហារ​នេះ​។​
​លោក ច​ន​ស្តន់ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​សម្លាប់​នោះ “​បានជ្រើសរើស​គោលដៅ​ដោយ​ចៃដន្យ​” ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា នៅមុន​ពេលធ្វើ​ការបាញ់​ប្រហារ​នេះ​គឺ​ជនសង្ស័យ​បាន​មាន​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​រួចទៅហើយ​។​
​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ការបាញ់ប្រហារ​នេះ​ក៏បាន​ធ្វើ​ឲ្យ​កូនក្មេង​និង​ក្មេង​ជំទង់​យ៉ាងហោចណាស់​១០​នាក់​រងរបួស​ផងដែរ​៕