មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អបអរ​ក្រោយ​មានការ​អនុញ្ញាត​ឲ្យ​មាន​មង្គលការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017

​អូស្ត្រាលី ៖ ​ក្រុម​អ្នកគាំទ្រ​ឲ្យ​មាន​មង្គលការ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទឹកចិត្ត​រីករាយ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​ប្រជាជន​អូស្ត្រាលី​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ដាក់​អាពាហ៍ពិពាហ៍​ស្រលាញ់​ភេទ​ដូចគ្នា​ស្របច្បាប់​នៅក្នុង​ការបោះឆ្នោត​ស្ទង់​មតិ​តាម​ប្រៃសណីយ៍​។​
​ការិយាល័យ​ស្ថិតិ​ប្រទេស​អូស្ត្រាលី​បាន​និយាយថា ការបោះឆ្នោត​ស្ទង់​មតិ​រយៈពេល​២​ខែ​ដ៏​ចំឡែក​នេះ​បាន​បង្ហាញថា ចំនួន​៦២​ភាគ​ក្នុងចំណោម​យុវជន​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​នេះ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​។​
​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​សន្យាថា នឹង​ជំរុញ​ឲ្យ​រដ្ឋសភាជាតិ​ពិចារណា​លើ​សេចក្ដីស្នើច្បាប់​នេះ​ដើម្បី​បង្កើត​សមភាព​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​នេះ​នៅក្នុង​សម័យប្រជុំ​រយៈពេល​២​សប្ដាហ៍​ចុងក្រោយ​របស់​សភាជាតិ​ដែល​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៧​ខែធ្នូ​ខាងមុខនេះ​។​
​បើទោះជា​ច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ហាក់ដូច​ជាមាន​ពន្លឺ​នៅ​ប្រទេស​អូស្ត្រាលី​នៅត្រឹម​រង្វង់​ពិធីបុណ្យ​ណូអែល​ក៏ពិតមែន ប៉ុន្តែ​ក៏​នៅមាន​សមាជិកសភា​មួយចំនួន​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីស្នើច្បាប់​នេះ​ដោយ​មិន​ខ្វល់​ពី​លទ្ធផល​បោះឆ្នោត​ស្ទង់​មតិ​នេះឡើយ​៕