សព​ពលករ​ខ្មែរ​ក​ម្នាក់​ទៀតហើយ ត្រូវ​អាជ្ញាធរ​ថៃដឹកប្រគល់ឲ្យ​សាច់ញាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នា​ក់បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ក្រោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ រថយន្ត​ថៃ​កៀរ​ម៉ូតូ ហើយ​ត្រូវបាន​គេ​បញ្ជូន​សព​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ម៉ោងជាង​០៥​ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ជនរងគ្រោះ​ឈ្មោះ ស ចន្ថា អាយុ​៣៤​ឆ្នាំ ភេទស្រី ជា​កម្មករ​រោងចក្រ នៅក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។
​តាម​សាច់ញាតិ​ប្រាប់ថា ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ថៃ​កៀរ​ដួល​របួសធ្ងន់ ហើយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ តាំងពីព្រឹក​ថ្ងៃទី​០៦ ឆ្នាំ​វិច្ឆិកា ឆ្នាំ​២០១៧ ទើប​ស្លាប់​នៅ​ម៉ោងជាង​០៤​ទៀបភ្លឺ​ព្រឹក ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល ។ តាម​សាច់​បញ្ជាក់ថា ជនរងគ្រោះ​ជា​មនុ​ស្សកំ​ព្រា​ទៅ​រស់នៅ​ប្រទេស​ថៃ​តាំងពីក្មេង ។ សព​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕