បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់ គឺ​លោក អ៊ួ​ន ឈិន ហើយ​បាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។​
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន នៅ​ចំណុច​បន្ទប់​E04 ជាន់​ទី​៧ នៃ​សណ្ឋាគារ​ម៉ារ​ឌី នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រោម​បទ​សង្ស័យ​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់​។​
​មន្ត្រីនគរបាល​បញ្ជាក់​ថា ការឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី រូបនេះ ធ្វើឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕