ជនជាតិ​ព័រ​ទុយ​កាល់​ម្នាក់​លង់ទឹក​ធ្លាក់​​ភ្នំ​គូលែន​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017 ក+ ក-

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរស​ជនជាតិ​ព័រ​ទុយ​កាល់​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅលេង​កម្សាន្ត​នៅ​ចំណុច​ទឹកធ្លាក់​ព្រះអង្គ​ធំ (​ភ្នំ​គូលែន​) ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ luis filip Da silva teixeira ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ភ្ញៀវទេសចរ​ជនជាតិ​ព័រ​ទុយ​កាល់ ស្នាក់នៅ​សណ្ឋាគារ​ឡូ​ទុ​ស​ប្ល​ង្គ រី​សត ភូមិ​គ្រួស សង្កាត់​ស្វាង​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​៕