សុំ​ស្នេហ៍​មិនបាន​ជះ​ទឹក​អាស៊ីដ​ដាក់​ស្ត្រី​ម្នាក់​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ម្នា​ក់រង​ការវាយប្រហារ​ដោយ​ជនដៃដល់​ប្រើ​ទឹក​អាស៊ីត​ជះ​ស្រោច​លើ​ផ្ទៃមុខ​និង​ដងខ្លួន​បណ្តាលអោយ​រង​របួសធ្ងន់ ហេតុនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំ​មុខផ្ទះ​ជនរងគ្រោះ​តែម្តង នៅ​ផ្លូវ​បេតុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​
​ប្រភព​ព័​ត័​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជីះ​ម៉ូតូ​ចេញពីផ្ទះ​ហើយក៏​បាន​ឈប់​ចត​មុខផ្ទះ​ស្រាប់តែ​ជនដៃដល់​បានធ្វើ​សកម្មភាព​យក​ដប​ដាក់​ទឹក​អាស៊ីត​ជះ​ស្រោច​ជនរងគ្រោះ​បណ្តាលអោយ​រលេះរលួយ​ពេញ​ផ្ទៃមុខ​និង​ដងខ្លួន​ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ឌឿ​ន សុខ​ណា​រ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ខៀវ វិសិដ្ឋ ហៅ​ថៃ​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​១១០​ផ្លូវ​បេតុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​ហើយ​ជនសង្ស័យ​ខាងលើ​បាន​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​
​បើ​យោងតាម​សម្តី​កូនស្រី​របស់​ស្ត្រូ​រងគ្រោះ​បានអោយដឹងថា មូល​ហេតុដែល​ឈានដល់​ការ​ជះ​ទឹក​អាស៊ីដ​នេះ​ដោយសារ​ជនសង្ស័យ​សុំ​ស្នេហ៍​ជនរងគ្រោះ​មិនបាន ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕