អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា និង​ដំណោះស្រាយ​សន្តិភាព​នៅ​ស្ស៊ី​ម​បា​វ៉េ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2017 ក+ ក-

​អឺរ៉ុប ៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ និង​អំពាវនាវ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​ចំពោះ​វិបត្តិ​ដែល​បាន​កើតឡើង​ទាំងយប់​នៅពេល​យោធា​បាន​ច្បាម​យក​អំណាច​។​
​មន្ត្រី​យោធា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​បាន​ដណ្ដើម​អំណាច​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​និយាយថា ខ្លួន​កំពុង​សំដៅ​កម្ចាត់​ក្រុម​ឧក្រិដ្ឋជន​នៅ​ជុំវិញ​ប្រធានាធិបតី​ប្រទេស​នេះ​គឺ​លោក រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ ជា​មេ​ដឹក​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នេះ​បាន​ស្គាល់​តាំងពី​បាន​ឯករាជ​រយៈពេល​៣៧​ឆ្នាំ​មកនេះ​។​
​មន្ត្រី​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា មន្ត្រី​ប្រតិបត្តិ​នៅ​សហភាព​អឺរ៉ុប​មាន​កង្វល់​ពី​ការវិវឌ្ឍ​ថ្មីៗ​នេះ​នៅ​ប្រទេស​ស៊ីម​បា​វ៉េ និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ជួប​ជជែក​ពិភាក្សាគ្នា​ដោយ​សន្តិភាព​៕