ឆែកឆេរ​កន្លែង​ធ្វើ​អាជីវកម្ម​១​កន្លែង​សង្ស័យ ជួល​កន្លែង​ស្ទី​ត​យ៉ូ​ផ្តល់​ពត៌មាន​ទៅ​ក្រៅប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2017 ក+ ក-

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង​ចុះ​ឆែកឆេរ​កន្លែង​ធ្វើ​អាជីវកម្ម​១​កន្លែង​យីហោ (​រតនៈ​សំនៀង​)​ស្ថិតនៅ​ភូមិ​កម្មករ​, សង្កាត់​ស្វាយប៉ោ​,​ក្រុង​នឹង​ខេត្តបាត់ដំបង ដែល​សង្ស័យថា បាន​ជួល​កន្លែង​ស្ទី​ត​យ៉ូ​លួច​ធ្វើ​ព័ត៌មាន​ទៅខាង​ក្រៅប្រទេស ខណៈដែល​ការចុះ​ឆែកឆេរ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៣០​នាទី ដែល​ដឹកនាំ​ដោ​យក​ម្លាំ​អយ្យកា​អម​សាលាដំបូង​ខេត្ត​។
​តាម​សម្តី​ម្ចាស់​ទីតាំង​បាន​ប្រាប់ថា មិន​ការជួល​អោយ​បុគ្គល​ណា​ម្នា​ក់មក​លួច​ជួល​ធ្វើ​ព័ត៌មាន​ដូច​ការសង្ស័យ​នោះឡើយ គឺ​មានតែ​អតិថិជន​មក​ច្រៀង​ជា​លក្ខណៈ​ឯកជន និង​ជា​លក្ខណៈ​គ្រួសារ​ទេ ហើយ​ការបើក​អាជីវកម្ម​នេះ​ក៏មាន​អាជ្ញាប័ណ្ណ និង​ការទទួលស្គាល់​ពី​ក្រសួង​ជា​យូរ​ឆ្នាំ​មកហើយ​ដែរ​៕