វ៉ៃខ្នោះ​តា​ចាស់​អាយុ​ជាង​៦០​ឆ្នាំ ករណី​រំលោភ​ក្មេងស្រី​ជា​អនីតិជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2017 ក+ ក-

ខេត្តព្រះវិហារ ៖ តា​ចាស់​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ បន្ទាប់ពី​តា​ល្មោភកាម​រូបនេះ​បាន​ល្បួង​ក្មេងស្រី​ជា​អ​និតិ​ជន ចាប់រំលោភ​រហូត​បាន​សម្រេច​។ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​ល្ងាច ថ្ងៃទី​១៥ វិច្ឆិកា កន្លងទៅ នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ។ ជនសង្ស័យ​ឈ្មោះ ដួង សំភេទ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​សិស្ស​និង ,​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​ផងដែរ​៕