ឯកឧត្តម គួច ចំរើន អញ្ជើញ​សម្ពោធ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ផ្អាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2017 ក+ ក-

ខេត្តកំពង់ចាម ៖ ឯកឧត្តម គួច ចំរើន អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ និង សំណេះសំណាល​ជាមួយ ក្រុមការងារ​ស្រុក​បាធាយ​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ ឯកឧត្តម មានប្រសាសន៍ ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ថា ប្រទេស មាន​សុខសន្តិភាព រីកចំរើន​ដល់​សព្វថ្ងៃនេះ ដោយ​គុណបំណាច់ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ជាពិសេស គឺ​សម្តេច តេ​ជោ ហ៊ុន សែន ផ្តើមកសាង​ដោយ ឯកឧត្តម គួច ចំរើន និង​លោកជំទាវ ចំនួន​២០.៩៨៥​ដុល្លារ​លោក​ជី ប៊ុន ថន និង​អ្នកស្រី ផ្តល់​ទីតាំង​សាងសង់ មាន​ទំហំ​៥២៥​ម៉ែត្រការ៉េ
​លោក​ឧកញ៉ា ទី សុភាព និង​លោកជំទាវ ចំនួន​២៥០០​ដុល្លារ ឧកញ៉ា ស្រី ចាន់ ថន ចំនួន​១០០០ នៅ​ក្នង​ឱកាស​នោះ ឯកឧត្តម គួច ចំ រើ​ន បាន​ថ្លែង​អំណរ​អគុណ​ដល់​បងប្អូន​ទាំងអស់​បាន​ចូលរួម​ថវិកា​ផ្ទល់​ខ្លួន​ដើម្បី​រួមចំណែក ក៏​សាង​ទី​ស្នាក់​គណៈបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ ស្រុក​បាធាយ​យើង​នេះ​៕