រដ្ឋសភា​សម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ CNRP និង​ជំនួយការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បានសម្រេច​លុប ឈ្មោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប និង​ទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុប​ជាង​១០០​នាក់ ចេញពី​បញ្ជី​ក្របខណ្ឌ ហើយ​ពួកគេ​ត្រូវបាន​បញ្ចប់​មុខងារ និង​ប្រាក់ខែ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ហើយ​ត្រូវបាន​សារព័ត៌មាន​ដកស្រង់​យកមក​ចុះផ្សាយ​នៅថ្ងៃនេះ ។​
​ទន្ទឹម​នោះ​រដ្ឋសភា​ក៏បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម លោកជំទាវ ទាំងអស់នោះ​មេត្តា​ប្រគល់​សម្ភារៈ​របស់ រដ្ឋ​ឲ្យ​អគ្គលេខាធិការដ្ឋាន​សភា​វិញ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​៕