ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ លោក Mugabe យល់ព្រម​លាលែង​ពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

​ហ្ស៊ី​ម​បា​វ៉េ ៖ ទីបំផុត​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ លោក Robert Mugabe បានសម្រេច​ចិត្ត​ដាក់​លិខិត​លាលែង​ចេញពី​មុខតំណែង​ហើយ ក្រោយ​កាន់អំណាច​ជាង​៣៧​ឆ្នាំ​មកនេះ ខណៈ​សភា​កំពុងបើក​សម័យប្រជុំរ​បស់​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​លើ​សំណើ​ដកតំណែង​ពី​រូបលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP ។​
​ការសម្រេចចិត្ត​បែបនេះ​របស់លោក Mugabe នៅ​ឡើង​នៅ​ចំពេល​សភា​កំពុងបើក​សម័យប្រជុំ បន្ទាប់ពី​លោក​បាន​បដិសេធ​មិន​ព្រម​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី ដោយ​ថែមទាំង​សន្យា​ទៀតថា​លោក​នឹង​បន្ត​ធ្វើជា​ប្រធាន​បក្ស​រហូតដល់​ថ្ងៃ​សមាជ​បក្ស ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ​ខាងមុខ បើទោះជា​សមាជិក​គណបក្ស​កាន់អំណាច Zanu-PF នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វេ បាន​អំពាវនាវ និង​ទុកពេល​ឱ្យ​លោក​ត្រឹម​ថ្ងៃ​ចន្ទ លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង​ក៏ដោយ​។​
​សូមបញ្ជាក់ថា វិបត្តិ​នៅ​ហ្ស៊ី​ម​បា​វ៉េ ផ្ទុះឡើង​នៅក្រោយពេល លោក Mugabe បណ្ដេញ​លោក Mnangagwa ពី​តំណែង​អនុ​ប្រធានាធិបតី និង​មានបំណង​ចង់ឱ្យ​ប្រពន្ធ​របស់លោក​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​៕