រដ្ឋសភា​ដកហូត​រថ​យន្ត​ពី​អតីត​ប្រធាន​គណៈកម្មការ​រដ្ឋសភា​មកពី CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តាម​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ​នេះ រដ្ឋសភា​បាន​ដកហូត​រថយន្ត​ស៊េរី​ចំនួន​៥​គ្រឿង​របស់ ប្រធាន​គណៈកម្មការ​រ​ដ្ឋ​សភា​ចំនួន​៥​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកមក​ទុកជា សម្បត្តិ​រដ្ឋ​វិញ ។​
​លោក ញ៉ែម សា​វើ​យ អគ្គលេខាធិការរងរ​ដ្ឋ​សភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រៅពី​អតីត​ប្រធាន​គណៈកម្មាការ​រដ្ឋសភា​ទាំង​៥​នោះ អគ្គលេខាធិការរងរ​ដ្ឋ​សភា​ចំនួន​៣​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​ដកហូត​រថយន្ត​រដ្ឋ​ត្រឡប់មកវិញ​ដែរ ប៉ុន្តែ​ពេលនេះ មិនទាន់​ប្រមូល​អស់​នៅឡើយ​ទេ​។ ដោយឡែក សម្ភារ​ផ្សេងៗ​ទៀត ក៏ត្រូវ​បាន​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រគល់ជូន​រដ្ឋសភា​ជា​បន្តបន្ទាប់ ផងដែរ ៕