តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​ក្តី​លោក ហេង ពៅ នៅ​ចុងខែ​វិច្ឆិកា​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល គ្រោង​នឹង​ជំនុំជម្រះ​ក្តី​លោក​ហេង ពៅ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​សំណុំរឿង​ប៉ុនប៉ង​បាញ់សម្លាប់​ឧកញ៉ា​ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព កាលពី​ឆ្នាំ​១៩៩៨​កន្លងទៅ ។​
​សូមជម្រាបថា សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​កន្លងទៅ​បានសម្រេច​ផ្តន្ទាទោស​ក្រុម​លោក ហេង ពៅ , លោក លី រ៉ាស៊ី និង​លោក ផេង ផៃ ដាក់ពន្ធនាគារ​ចន្លោះ​ពី​១៦​ឆ្នាំទៅ​១៨​ឆ្នាំ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​រាប់ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ ប៉ុនប៉ង​សមគំនិត​ឃាតកម្ម​គិតទុក​ជាមុន ៕