គ​.​ជ​.​ប បែងចែក​អ​សនៈ​សភា CNRP ឲ្យ​ទៅ​គណបក្ស​ផ្សេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក សោម សូរ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ បោះឆ្នោត បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ​.​ជ​.​ប បាន​បែងចែក អាសនៈ​របស់​គណបក្ស សង្គ្រោះ​ជាតិ​ចំនួន​៥៥​អាសនៈ ជូនទៅ គណបក្ស​ដទៃ​រួចរាល់​អស់ហើយ ហើយ​បាន​បញ្ជូន ទៅ​រដ្ឋសភា​ផងដែរ ។​
​មន្ត្រី គ​.​ជ​.​ប រូប​នោះបាន​បញ្ជាក់ថា ចំនួន​អាសនៈ ៥៥​នេះ ត្រូវបាន​បែងចែក​ដូចខាងក្រោម​៖
១. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤១​អាសនៈ​
២. គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួលបាន ២​អាសនៈ​
៣. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១​អាសនៈ​
៤. គណបក្ស​ខ្មែរ​ឈប់​ក្រ ៥​អាសនៈ​
៥. គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ៦​អាសនៈ ៕