ព្រឹកស្អែក​តុលាការ​គ្រោង​នឹង​ទៅ​សួរចម្លើយ​លោក កឹម សុខា នៅ​គុគ​ត្រពាំង​ថ្លុ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ទៅ​សួរចម្លើយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គុគ​ត្រពាំង​ថ្លុ​ង នៅ​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោងតាម​លិខិត​អ​ញ្ចើ​ញ ដែល​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី ផ្ញើ​ទៅកាន់​ក្រុម​មេធាវី​ការពារ​ក្ដី​របស់លោក លោក កឹម សុខា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា​កន្លងមកនេះ​។​
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពីដើម​ខែកញ្ញា ដោយ​ចោទ​ពីបទ​ក្បត់ជាតិ ខណដែល​មន្ត្រីជាន់ខ្ពស់ CNRP ប្រមាណ​១១៨​នាក់​ទៀត ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ចំនួន​៥​ឆ្នាំ ដោយ​ពាក់ព័ន្ធ​ករណី​លោក កឹម សុខា នេះ​ផងដែរ ៕