ស្ត្រី​ម្នាក់​ត្រូវគេ​វាយ​សម្លាប់​ក្នុងផ្ទះ​នៅ​បូរី​សន្តិភាព សង្ស័យ​ករណី​ប្លន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ កាលពី​រសៀល​ម្សិលមិញ ដោយសារ​គេ​វាយ​សម្លាប់​នឹង​អង្រែ នៅ​បូរី​សន្តិភាព ផ្ទះ​លេខ​A5-12 ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះ​មានឈ្មោះ លេង មុំ អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ខាងលើ ស្រុកកំណើត​ភូមិ​បឹង​ស ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជ ។​
​តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សមត្ថកិច្ច​រកឃើញថា ជា​ករណី​វាយ​ប្លន់​សម្លាប់ ព្រោះ​ក្បាល​ជនរងគ្រោះ​បែក ។ ចំណែក​កន្លែងកើតហេតុ​មាន​បន្សល់​វត្ថុតាង អង្រែបុកគ្រឿង​១ សក់​ជ្រុះ​មួយចំនួន​ក្បែ​អង្រែបុកគ្រឿង ស្នាម​ឈាម​មួយកន្លែង និង​ទូរ​ឈើ មាន​ស្នាម​រើកកាយ​។​ចំពោះ​សម្ភារៈ​បាត់បង់ រួមមាន​៖ ទូរ​សព្ទ័​ដៃ​១​គ្រឿង ម៉ាក OPPO ខ្សែ​កមាស​១​ខ្សែ កាបូប​១ និង​លុយ​មួយចំនួន ៕