លោក យូ ហុកគ្រី នឹង​ក្លាយជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​ព្រះរាជបន្ទូល​របស់​សម្តេច​ក្រុមព្រះ ន​.​រណឫទ្ធិ ព្រះប្រធាន​គណ បក្ស​ហ្ទ៊ុ​ន​ស៊ិនប៉ិច បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា គណបក្ស​នេះ​បានដាក់​បេក្ខភាព លោក យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ។ ចំណែក​លោក នុត សា​ខុម ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) ។​
​សម្តេចក្រុមព្រះ​បានបង្ហាញ​ថា “​ខ្ញុំ​បានដាក់​លោក នុត សុខុម ជា​អនុប្រធាន គ​.​ជ​.​ប មាន​តួនាទី​ធំ​។ មុនដំបូង​យើង​បានជ្រើសរើស លោក យូ ហុកគ្រី ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត ព្រោះ​គាត់​មាន​សញ្ជាតិ​ពីរ គេ​មិន​អនុញ្ញាត​ទេ​។ ប៉ុន្តែ​លោក យូ ហុកគ្រី បានជា​អនុប្រធានរដ្ឋសភា​ទី​១​។ ខ្ញុំ​ធ្លាប់​ធ្វើជា​ប្រធានរដ្ឋសភា​ខ្ញុំ​អត់​ធ្វើ​ទេ​”​។​
​សម្តេចក្រុមព្រះ បានបញ្ជាក់​ជាថ្មី​ថា ក្នុង​ការចូល​ជា​សមាជិកសភា គឺ​ស្របតាម​ការកំណត់ របស់​តុលាការ​កំពូល ដែល​សម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កន្លងមក ហើយ​សមាជិក គណបក្ស​ទាំងអស់ នឹង​ចុះ​ធ្វើការ​តាម​មូលដ្ឋាន​របស់ខ្លួន នីមួយៗ ដើម្បី​ឲ្យ​បាន​ជាប់ឆ្នោត នៅពេល​ខាងមុខ ៕