ត្រាក់ទ័រ​ដឹក​សំ​ពឹង​សំពោង​បុក​ក្មេងស្រី​សិស្សសាលា​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ ក្មេងស្រី​សិស្សសាលា​ម្នាក់​បានធ្វើ​ដំណើរ​ទៅ​សាលារៀន ត្រូវ​ត្រាក់ទ័រ​បុក​ស្លាប់​នៅ​និង​កន្លែង ដែល​ករណីនេះ​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​អូរ​កណ្តោល​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
​ក្មេងរងគ្រោះ​ឈ្មោះ ម៉ាន់ មករា អាយុ​១២​ឆ្នាំ ត្រូវ​ត្រាក់ទ័រ​១​គ្រឿង​ឆ្លងផ្លូវ ដឹក​សំ​ពឹង​សំពោង​មើលមុខ​មិនឃើញ ទើប​បណ្តាល​ឲ្យ​បុក​ក្មេងស្រី​ដែល​កំពង់​ជិះ​កង់ ស្លាប់​នៅ​កន្លែងកើតហេតុ ក្រោយពី​កើតហេតុ​អ្នកបើក​ត្រាក់ទ័រ​រត់​បាត់​។ រីឯ​សាកសព​ត្រូវបាន សមត្ថកិច្ច​ប្រគល់អោយ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕