ក្រុម​អ្នកគាំទ្រ និង​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ ប៉ះទង្គិច​គ្នា​នៅ​រដ្ឋ​មីស្សួ​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

អាមេរិក ៖ ក្រុម​អ្នកគាំទ្រ និង​ក្រុម​អ្នកប្រឆាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប៉ះទង្គិច​គ្នា​ដោយ​ជេរប្រមាថ​គ្នា​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅមុន​ពេល​លោក ត្រាំ គ្រោង​នឹង​ថ្លែង​សុន្ទរកថា​របស់លោក​ស្ដីពី​កំណែទម្រង់​ពន្ធដារ​នៅ​ទីក្រុង​សេន​ឆា​ឡេស​នៅ​រដ្ឋ​មីស្សួ​រី​សហរដ្ឋអាមេរិក​។​
​អ្នក​តវ៉ា​ជាង​១០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្រៅ​មជ្ឈមណ្ឌល​អនុសញ្ញា​សេន​ល្វី​ស​នៅ​ជាយ​ទីក្រុង​សេន​ឆា​ឡេស​ជាទី​ដែល​លោក ត្រាំ គ្រោង​នឹង​និយាយ​នៅ​ទីនោះ​។​
​ក្រុម​អ្នកប្រឆាំង​លោក ត្រាំ បាន​ស្រែក​ប្រឆាំងនឹង​ផែន​ការធ្វើ​កំណែទម្រង់ពន្ធ​ដារ​ថា «​តើ​នេះ​ជា​បែបផែន​នៃ​លទ្ធិប្រជាធិបតេយ្យ​ឬ​?» ចំណែក​ក្រុម​អ្នកគាំទ្រ​វិញ​បាន​និយាយថា «​អ្វីដែល​បាន​សន្យា​ត្រូវតែ​ធ្វើ ហើយ​ត្រូវ​រក្សា​ការសន្យា​ជានិច្ច​»​។​
​ទោះបីយ៉ាងណា​ការប្រឈមមុខគ្នា​នេះ​បាន​កើនឡើង​ខ្លាំង ប៉ុន្តែ​ត្រូវបាន​កងកម្លាំង​ប៉ូលិស​បានធ្វើ​អន្តរាគមន៍​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​ទាំងនេះ​៕