កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូតដល់​១៦​អង្សា​សេ​ចាប់ពី​ថ្ងៃទី​៨ ដល់​១៤ ខែធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បានប្រកាសថា បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​បង្ហាញថា ខ្យល់មូសុង​ឥសាន បាន​នឹង​កំពុង​បន្ត​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​បន្ត​ថយចុះ​បន្ថែមទៀត​ជា​បន្តបន្ទាប់​។​
​យោងតាម​ការព្យាករណ៍​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​០៨ ដល់ទី ១៤ ខែធ្នូ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ខ្លាំង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន ដែល​សីតុណ្ហភាព​នឹង​ចុះទៅ​ត្រឹម​រង្វង់​ពី​១៦​ទៅ​១៨ អង្សារ​សេ ខណៈដែល​បណ្តា​រាជធានី​ខេត្ត​ដទៃទៀត សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ត្រឹមតែ​១៩​ទៅ ២០​អង្សា​សេ​តែប៉ុណ្ណោះ​៕