អគ្គិភ័យឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​អ្នកតាចិន ក្រុង​តាខ្មៅ​ខូចខាត​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

​ខេត្តកណ្ដាល ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ល្វែង​នៅ​ម្ដុំ​អ្នកតាចិន ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាល​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ប្រហែល​១២​ម៉ឺន​ដុល្លារ ខណៈដែល​ការឆាបឆេះ​នេះ​បណ្តាលមកពី​ផ្ទុះ​ឌុយ​ដោត​ឆ្នាំងបាយ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បន្ទាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ អស់​ចំនួន​១០​គ្រឿង ដោយ​ពី​ស្នងការ​នគរបាល​ខេត្ត​៤​គ្រឿង​, បញ្ជាការដ្ឋាន​អង្គរក្ស​២​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៩​គ្រឿង​ផងដែរ​។
​ប្រភព​បន្តថា ផ្ទះ​ដែល​រងគ្រោះថ្នាក់​អគ្គិភ័យ​នេះ គឺមាន​លក់​ទូរស័ព្ទ​, លក់​ខោអាវ និង​ប៉ះ​កង់​រថយន្ដ ដែល​រង​ការ​ខូ​ត​ខាត​អស់ទ្រព្យ​សម្បត្ដិ​មួយចំនួនធំ​ផងដែរ​។ ប្រភព​បញ្ជាក់ថា ម្ចាស់​ទី​១៖ ឈ្មោះ ឃឹម សុ​ភឹម អាយុ​៧០​ឆ្នាំ ក្រុមប្រឹក្សា​សង្កាត់​តាខ្មៅ​។ ទី​២៖ ឈ្មោះ ហម ស៊ិន​ណា ស្រី អាយុ​៦០​ឆ្នាំ អាជីវករ ជា​ផ្ទះ​ផ្តើម​ឆេះ​៕