គួរ​ឲ្យ​សង្វេគ​! ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​តែមួយ​ប៉ប្រិចភ្នែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

ខេត្តបាត់ដំបង ៖ ពិ​ជា​រឿង​គួរ​ឲ្យ​សង្វេគ និង​អាណោចអាធ័ម​បំផុត ខណៈដែល​ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​តែមួយ​ប៉ប្រិចភ្នែក ដោយសារ​លង់ទឹក​ស្រះ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ ស្ថិតនៅក្នុង​ក្រុមទី​០២ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ សូ សាវ​ឌី អាយុ​០៧​ឆ្នាំ ឪពុក​ឈ្មោះ សូ វ​ណ្ណី អាយុ​៣៧​ឆ្នាំ​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ទៅលេង​ទឹកស្រះ​ក្រោយ​ផ្ទះ ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្តង​។​
​ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​ឃើញថា ក្មេងស្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕