គ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែវិច្ឆិកា កើតឡើង​២៧៦​ករណី ស្លាប់​មនុស្ស​១៤៨​នាក់ និង​របួស​៥៧៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ពេញ​១​ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​ចំនួន​២៧៦​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤៨​នាក់ និង​របួស​៥៧៧​នាក់ ក្នុងនោះ​របួសធ្ងន់​២៨១​នាក់ និង​របួសស្រាល​២៩៦​នាក់​។
​របាយការណ៍​ដដែល​ប​ន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ល្មើស​ល្បឿន ១០៤​លើក ស្រវឹង​២៤​លើក ប្រជែង​២៧​លើក មិន​គោរព​សិទ្ធិ​៤៨​លើក មិន​ប្រកាន់​ស្តាំ​៣៩​លើក បត់​គ្រោះថ្នាក់​១៩​លើក កត្តា​យានយន្ត​១០​លើក និង​ងងុយដេក​៤​លើក ដែល​ខូចខាត​ម៉ូតូ​២៦៨​គ្រឿង រថយន្ត​តូច​១២២​គ្រឿង និង​រយ​យន្ត​ធំ​៧៧​គ្រឿង​។​
​របាយការណ៍​ខាងលើ​បញ្ជាក់ថា រាជធានី​ខេត្ត ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ រួមមាន ៖ ភ្នំពេញ កើតឡើង​៤៦​លើក ស្លាប់​១៨​នាក់ របួស​៥៦​នាក់​។ សៀមរាប កើតឡើង​១៥​លើក ស្លាប់​១២​នាក់ របួស​២៤​នាក់​។ កំពង់ធំ កើតឡើង​១៧​លើក ស្លាប់​១២​នាក់ របួស​១២​នាក់​។ ព្រះសីហនុ កើតឡើង​១៨​លើក ស្លាប់​១០​នាក់ របួស​១៦​នាក់​។ កំពង់ស្ពឺ កើតឡើង​៨​លើក ស្លាប់​១០​នាក់ របួស​៨​នាក់​។ បាត់ដំបង កើតឡើង​១៥​លើក ស្លាប់​៩​នាក់ របួស​១៧​នាក់​។ ស្វាយរៀង កើតឡើង​១៥​លើក ស្លាប់​៨​នាក់ របួស​២៨​នាក់​។ កំពង់ចាម កើតឡើង​១៣​លើក ស្លាប់​៧​នាក់ របួស​៧៨​នាក់​៕