កម្ពុជា​-​ម៉ាឡេស៊ី ចុះ​MOU ​ជំរុញ និង​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2017 ក+ ក-

​ភ្នំពេញ ៖ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម នាំចេញ នាំចូល និង ខេត្ត​មួយ ផលិតផល​មួយ នៅ​រាជធានី​ភ្នំពេញ​រយៈ​៣​ថ្ងៃ ក៏មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង ក្រុមហ៊ុន ភី​អេស​អ៊ឹម គ្លូ​ប៊​ល វេន​ឈើ របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​កសាង​មូលដ្ឋាន នៃ​កិច្ចសហប្រតិបត្តិការ ត​ភ្ជាប់​ទំនាក់ទំនង​លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។​
​លោក ម៉ា​លិ​គ ម៉ូ​ហ្សា​រ៉ាប Malik Musharaf អគ្គនាយក​ក្រុមហ៊ុន ភី​អេស​អ៊ឹម គ្លូ​ប៊​ល វេន​ឈើ​(PFM Globle Ventures ) បានបញ្ជាក់​នៅក្រោយ​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណ​យោគយល់​គ្នា កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ថា “​គោលបំណង​នៃ​ការចុះ​អនុស្សារណៈ​នៅថ្ងៃនេះ គឺ​ចង់បាន​ការអភិវឌ្ឍន​លើ​ផលិតផល ជាពិសេស គឺ ផលិតផល ឧស្សាហកម្ម ចំណីអាហារ​សម្រាប់​អ្នក​កាន់សាសនា​អ៊ីស្លាម (​ហា​ឡា​ល​) ដោយសារ​ពេលបច្ចុប្បន្ន មិនទាន់មាន​លិខិតបញ្ជាក់​ពី​ហា​ឡា​ល​នៅឡើយ​។ អ្វីដែល​ខ្ញុំ​នឹង​ធើ្វ គឺ​ការអភិវឌ្ឍ​ផ្នែក​ហា​ឡា​ល សម្រាប់​កម្ពុជា​”​។​
​លោក​បន្តថា “​យើង​មាន​២០​ប្រភេទ​នៃ​ហា​ឡា​ល ប៉ុន្តែ​កម្ពុជា​ចង់​អភិវឌ្ឍន៍​លើ ចំណីអាហារ​ទៅលើ ពិ​ព័រ​ណ៌​ចំណីអាហារ រស់ជាតិ យកចេញ​ពី ពោត អង្ករ ដែលមាន​តម្រូវការ​លើ​ពិភពលោក​”​។
​លោក​យល់ថា កម្ពុ​ជាមាន​សក្តានុពល​លើ​អង្គរ ពោត ម្រេច ដែល​អាច​ស្វែងយល់ និង​នាំចេញ ក៏​ដូច​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​នានា នៅលើ​ពិភពលោក សម្រាប់​គ្រឿងផ្សំ​នានា​លើ​ចំណីអាហារ​។ ផ្នែក​ហា​ឡា​ល មាន​ទំហំ​ធំ​ដែលមាន​តម្លៃ​រហូតដល់​៧០០​ពាន់​លាន​ដុល្លារ តែ​កម្ពុជា​ខ្វះ​ការផ្សព្វផ្សាយ​។ ដូច្នេះ​យើង​ចង់បាន​គំរូ​មួយ​ដែល​កម្ពុជា ជា​អ្នកធ្វើ​ផ្ទាល់​លើ​ហា​ឡា​ល និង​គ្រឿងផ្សំ​ផ្អែកលើ​វត្ថុធាតុដើម​នៅ​ក​ម្បូ​ជា​។ យើង​មក​ទីនេះ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​នៅ​កម្ពុជា​និង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ជំនួប​អាជីវកម្ម ដើម្បី​អភិវឌ្ឍ​ផលិតផល និង​ទីផ្សារ​ដ៏​សំខាន់​នេះ​។​
​លោក​បញ្ជាក់ថា មាន​ផលិតផល​ជាច្រើន​នៅ​កម្ពុជា ដែលជា​ផលិតផល ហា​ឡា​ល​ស្រាប់ និង​មាន​តម្រូវការ​ចាំបាច់ តែ​គ្មាន​ការ​ផ្ស​ព​ផ្វា​យ​ចេញពី​កម្ពុជា​។ តទៅ​នេះ តាមរយៈ អនុស្សារណៈ​នេះ ផលិតផល​កម្ពុជា ជាច្រើន​នឹង​បានដឹង​ដល់​ប្រទេស​ដែល​អ្នក​កាន់សាសនា​អ៊ីស្លាម ពិសេស លើ​ផ្នែក​ចំណីអាហារ​នេះ​តែម្តង​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ស៊ា​ង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់​កិច្ចសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​៕